បណ្តាញសង្គម

Honda និយាយថាមិច ពេលឃើញទិដ្ឋភាពអ្នកគាំទ្រកក់កុញគ្នាយ៉ាងនេះ

អ្នកចាត់ការ Honda របស់ក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះសារអរគុណដល់អ្នកគាំទ្រដែលបានមកចូលរួមទស្សនាផ្ទាល់ពេញកីឡដ្ឋានអូឡាំពិកកាលពីល្ងាចម្សិលមិញនេះ។

វាជាទិដ្ឋភាពដ៏អស្ចារ្យមួយដែលកម្ពុជាតែងតែបង្ហាញទៅកាន់ពិភពលោកថាអ្នកគាំទ្រក្នុងប្រទេសនេះ ពិតជាស្រលាញ់វិស័យបាល់ទាត់ និងគាំទ្រខ្លាំងចំពោះជម្រើសជាតិរបស់ខ្លួន។

ខាងក្រោមនេះជាទិដ្ឋភាពអ្នកគាំទ្រប្រមាណជាង៤ម៉ឺននាក់ ចូលរួមទស្សនាការប្រកួតកម្ពុជា ស្មើហុងកុង ១-១ នៅវគ្គជម្រុះដំបូង World Cup 2022 ៕