Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Hazard និង James ត្រូវកាត់ចេញពីក្រុម Real សម្រាប់ជំនួបប៉ះ Levante

  • បោះពុម្ព

Eden Hazard និង James Rodriguez ត្រូវលោក Zinedine Zidane កាត់ចេញពីក្រុមសម្រាប់ការធ្វើដំណើរទៅប្រកួតនៅទឹកដី Levante បើទោះជាកីឡាករទាំងពីរបានហ្វឹកហាត់ពេញជាមួយក្រុមក៏ដោយ។

ការកាត់ចេញនេះដោយសារអ្នកចាត់ការសញ្ជាតិបារាំងចង់ឲ្យពួកគេទាំងពីរជាសះស្បើយពីរបួស១០០% ដោយមិនឲ្យលេងទាំងតក់ក្រហល់ពេកទេ។ Hazard ត្រូវបែលហ្សិកដកឈ្មោះចេញពីក្រុមបែលហ្សិកសម្រាប់ជម្រុះ Euro ខណៈ James ក៏អវត្តមានជាមួយជម្រើសជាតិដែរ។

ផុតគូ Levante ទៅក្រុមយក្សរបស់អេស្ប៉ាញត្រូវប្រឈមមុខជាមួយគីឡូធ្ងន់ Paris Saint Germain សម្រាប់ការប្រកួតបើកឆាកពូល A កម្មវិធី UEFA Champions League ដូច្នេះលោក Zidane អាចសម្លឹងទុកឲ្យ Hazard ឬ Rodriguez លេងប្រកួតសំខាន់នោះក៏ថាបាន៕