Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Liverpool បន្តឈ្នះ១០០% ខណៈដែល Man City ចាញ់ Norwich ដល់ទៅ៣គ្រាប់

  • បោះពុម្ព

Liverpool បន្តឈ្នះ៥ប្រកួតជាប់ៗគ្នានៅ Premier League បន្ទាប់ពីវាយបកស៊ុតយកឈ្នះ Newcastle ៣-១។

Sadio Mane រកបាន២គ្រាប់ក្នុងតង់ទី១ ក្រោយកីឡាករJetro Willems ស៊ុតបើកការនាំមុខទៅលើ Liverpool ដ៏គួរឲ្យភ្ញាក់ផ្អើល។Mohamed Salah បន្ថែមគ្រាប់ទី៣ ស្របពេលដែលRoberto Firmino នៅតែជាតួសំខាន់ក្នុងការបញ្ជូនបាល់ដ៏ស្អាត២ដងឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី។

ដោយឡែក ក្រុមខ្លាំង Man City បានស្គាល់បរាជ័យលើកដំបូងរបស់ខ្លួន ចាញ់ Norwich City ដោយលទ្ធផល ៣-២។ គិតមកដល់សប្តាហ៍ទី៥នេះ Liverpool ឈរនៅលេខ១មាន១៥ពិន្ទុ ហើយ Man City មានត្រឹម១០ពិន្ទុ៕