Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

U21 កម្ពុជាប្រកួតជាមួយ U21 ឡាវនាម៉ោង ៦ល្ងាចនេះនៅ Lao National Stadium

  • បោះពុម្ព

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោមអាយុ ២១ ឆ្នាំ (U21) ត្រូវប្រកួតមិត្តភាព អន្តរជាតិជាមួយ ក្រុម U21 ឡាវ នៅល្ងាចថ្ងៃទី២ សីហានេះ ក្នុងពហុកីឡាដ្ឋាន Lao National Stadium ក្នុងក្រុងវៀងចន្ទន៍ ប្រទេសឡាវ វេលាម៉ោង ៦ ល្ងាចនេះ។

ការប្រកួតមិត្តភាព របស់ក្រុមទាំង២ គឺដើម្បីពិនិត្យ មើលទម្រង់លេង របស់កូនក្រុមដើម្បី ទៅចូលរួមប្រកួត ក្នុងពានព្រះមហាក្សត្រ ប្រទេស ប្រ៊ុយណេ Hassanal Bolkiah Trophy 2014 (HBT2014) នៅប្រទេសប្រ៊ុយណេ ដែលនឹងចាប់ផ្ដើម ពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៤ ខាងមុខ។

សម្រាប់ក្រុមកម្ពុជា បានធ្វើដំណើរ ទៅដល់ប្រទេសឡាវ តាំងពីថ្ងៃទី ៣១ កក្កដា មកម៉្លេះ ដែលដឹកនាំ ក្រុមដោយ លោក Lee Tae Hoon និងសមាជិក U21 ចំនួន ១៨ នាក់ ក្រោយប្រមូលផ្ដុំគ្នា នៅមជ្ឍមណ្ឌល កីឡាបាល់ទាត់ជាតិ ទន្លេបាទីចំនួន ៣ ថ្ងៃ បន្ទាប់ពីចប់ រដូវកាលលីកកម្ពុជា ២០១៤ (MCL 2014)៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ