បណ្តាញសង្គម

ទីបំផុត De Gea សម្រេចពីអនាគតរបស់ខ្លួនជាមួយ Man Utd ហើយ!

អ្នកចាំទីរបស់ក្លឹប Manchester United កីឡាករ David de Gea បានពង្រីកកុងត្រាថ្មីបន្តនៅជាមួយក្លឹបដល់ឆ្នាំ២០២៣។

De Gea វ័យ២៨ឆ្នាំបានបង្ហាញខ្លួនឲ្យ United ៣៦៧ប្រកួត ចាប់តាំងពីលោក Sir Alex Ferguson ទិញគេពីក្លឹប Atletico Madrid ក្នុងតម្លៃ១៨,៩លានផោនកាលពីខែ មិថុនា ឆ្នាំ ២០១១។ "ពេលនេះអនាគតរបស់ខ្ញុំបានសម្រេចរួចរាល់។

អ្វីដែលខ្ញុំចង់បានគឺជួយក្រុមនេះអោយសម្រេចនូវអ្វីដែលខ្ញុំជឿជាក់ថាយើងអាចនឹងឈ្នះពានរង្វាន់ម្ដងទៀត" ការលើកឡើងរបស់អ្នកចាំទីអេស្ប៉ាញ។De Gea ដែលធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិអេស្ប៉ាញបាន៤០ប្រកួត ធ្លាប់ជួយ United ឈ្នះ Premier League រដូវកាល២០១២-១៣ FA Cup League Cup និង Europa League។

ចំពោះកុងត្រាថ្មីនេះ De Gea ទទួលបានថ្លៃនឿយហត់៣៧,៥ម៉ឺនផោនក្នុងមួយសប្ដាហ៍ ក្លាយជាកីឡាករមានប្រាក់បៀវត្សរ៍ច្រើនជាងគេ បន្ទាប់ពី Alexis Sanchez៕