បណ្តាញសង្គម

គ្រូ​ម្នាក់​លើក​ហេតុផល​ Van Dijk សម​ឈ្នះ​ពាន​ Best FIFA ជាង Messi

អ្នកចាត់ការរបស់ក្លឹប Celtic លោក Neil Lennon បាននិយាយថា លោកខកចិត្តមែនទែនដែលឃើញ Virgil van Dijk ចាញ់ Lionel Messi នៃពានរង្វាន់ Best FIFA ផ្នែកបុរស។

ខ្សែការពាររបស់ Liverpool ខាងលើបានចូលរួមជាមួយ Messi (Barcelona) និង Cristiano Ronaldo (Juventus) ជាបេក្ខភាព៣នាក់ចុងក្រោយប្រជែងពាន Best FIFA ដែលបានប្រកាសកាលពីយប់ថ្ងៃច័ន្ទកន្លងទៅ។ មានមតិជាច្រើនគិតថា Van Dijk នឹងឈ្នះពានរង្វាន់នេះ តែចុងក្រោយ Messi ទៅវិញទេដែលទទួលបាន។

Messi រកបាន៥១គ្រាប់ ក្នុងការបង្ហាញខ្លួន៥០ប្រកួតឲ្យ Barcelona កាលពីរដូវកាលមុន ជួយក្រុមលើកពាន La Liga។ តែបើងាកទៅមើល Van Dijk ក៏បានសាងគុណសម្បត្តិច្រើនជាមួយហង្សក្រហមនាំក្រុមឈ្នះ Champions League និងបានលេខពីរក្នុងលីគ។ ចំពោះការប្រកាសឲ្យ Messi ឈ្នះធ្វើឲ្យលោក Neil Lennon មិនសប្បាយចិត្តទេ។

Neil Lennon បាននិយាយថា Messi រកបានគ្រាប់ច្រើនជាងរឿងធម្មតាទៅហើយ។ តែពេលនេះ Van Dijk ជាកីឡាឆ្នើមទាំងពានក្នុងស្រុកនិងតំបន់អឺរ៉ុបនៅរដូវកាលនេះនិងរដូវកាលមុនៗ។ Van Dijk ឈមនឹងឈ្នះ Best FIFA លោកពិតជាខកចិត្តខ្លាំងណាស់៕

 
ដកស្រង់ពី៖ Sabay