បណ្តាញសង្គម

Juventus ឡើង​ទៅ​កំពូល​តារាង Serie A ​ក្រោយ​ឈ្នះ​ Brescia

Juventus បានទម្លាក់ Inter Milan មកលេខ២ ហើយឡើងទៅកំពូលតារាង Serie A បន្ទាប់ពីវាយបកយកឈ្នះ Brescia ២ទល់នឹង១។

យ៉ាងណាក្រុមរហស្សនាមថាសេះបង្កង់លេងលើសគូប្រជែងចំនួន១ប្រកួតដូច្នេះបើ Inter ឈ្នះ ឬស្មើប្រកួតក្រោយពួកគេនឹងធ្លាក់ទៅលេខ២វិញ។ Alfredo Donnarumma គឺជាអ្នករកគ្រាប់ឲ្យម្ចាស់ផ្ទះនាំមុខ១គ្រាប់មុននៅនាទី ទី៤ ប៉ុន្តែខ្សែការពារ Chancellor បាន Own-goal ចូលទីខ្លួនឯង ធ្វើឲ្យ Juventus ស្មើ។

លុះដល់នាទី៦៣ ខ្សែបម្រើ Pjanic បានបន្ថែម១គ្រាប់ទៀតឲ្យក្រុមការពារតំណែងជើងឯកអ៊ីតាលីឈ្នះការប្រកួត។ កាលពីយប់មិញ Cristiano Ronaldo គ្មានវត្តមានលើទីលាននោះទេដោយសាររបួស សាច់ដុំភ្លៅ៕