Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ៊ុន ច័ន្ទរាជ្យ បានដៃគូសហការផ្ដល់កន្លែងហ្វឹកហាត់កីឡាករ MMA បន្ថែមមួយទៀតហើយ

  • បោះពុម្ព

លោក ហ៊ុន ច័ន្ទរាជ្យ អគ្គលេខាធិការសហព័ន្ធគុនចម្រុះ MMA កម្ពុជា ថាឥលូវនេះសហព័ន្ធមានដៃគូសហការមួយទៀតហើយ គឺក្លឹបហាត់ប្រាណ The Place វាបានសម្រួលដល់ការហ្វឹកហាត់ និងជីវភាពកីឡាករមួយកម្រិតទៀត។

អគ្គលេខាធិការខាងលើនេះបានឲ្យដឹងថា សហព័ន្ធបានសហការគ្នាជាមួយក្លឹបហាត់ប្រាណខាងលើនេះយូរដែរហើយ លើសពីនេះទៀតឥលូវសិស្ស MMA អាចទៅហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនមុនចេញទៅប្រកួតនៅក្រៅប្រទេសផងដែរ។

អ្នកជំនាញ MMA រូបនេះបន្ថែមទៀតថា ក្លឹបខាងលើនេះគឺមានសម្ភារគ្រប់គ្រាន់ និងមានគ្រូៗជំនាញតាមផ្នែកនិមួយៗដូចជាគ្រូកម្លាំង និងគ្រូបច្ចេកទេសមួយចំនួនទៀត ហើយការហូបចុកគឺត្រឹមត្រូវតាមស្តង់ដារថែមទៀតផង ដូច្នេះជួយបានច្រើន។

ក្រៅពីការហ្វឹកហាត់ កីឡាករ MMA កម្ពុជាអាចជួយបង្ហាត់សិស្សនៅទីនោះបានថែមទៀត ដែលអាចបានចំណូលបន្ថែមទៀត។រំលឹកដែរថា ក្លឹបហាត់ប្រាណ The Place ដែលសហការជាមួយសហព័ន្ធប្រដាល់ MMA កម្ពុជានេះគឺនៅក្នុងផ្សារ AEON ទី១ ជាន់ទី៤៕