Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នក​លេង​គុន​ខ្មែរ​ ធន់​ ចាន់ឌី ​ប្រាប់​រឿង​ចាស់​កាល​ជិន​បាន​ឡើង​គូ​បរទេស​ដូច​គេ​ តែ​ខកខានវិញ...

  • បោះពុម្ព

អ្នកប្រដាល់ស្រករក្រោយ ធន់ ចាន់ឌី រំលឹករឿងកម្សត់របស់ខ្លួនពីមុន ខំប្រឹងប្រែងហ្វឹកហាត់ និងខំប្រឹងប្រកួតយ៉ាងខ្លាំង រំពឹងបានប្រកួតគូអន្តរជាតិដូចគេ ប៉ុន្តែបែរជាអាក់ខានវិញដល់សព្វថ្ងៃព្រោះរបួសបែកកែងដៃ។

ធន់ ចាន់ឌី បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ កន្លងទៅនេះ ខ្លួនមានរបួសបែកកែងដៃស្ដាំ ជាហេតុត្រូវសម្រាកយ៉ាងហោចណាស់ ៣ខែ ដើម្បីវះយកឆ្អឹងដែលបែកនោះចេញក្រៅ ទើបអាចបន្តអាជីពជាអ្នកប្រដាល់នេះជាថ្មីវិញ។

អំឡុងពេលនោះ អ្នកប្រដាល់វ័យ១៩ឆ្នាំរូបនេះ ថាខ្លួនបានក្លាយជាគូឯកក្នុងកម្មវិធីមួយចំនួនរួចហើយ និងធ្លាប់ឈ្នះជើងចាស់ជាច្រើនផងដែរ អាចថានៅសល់តែបន្តិចទៀតបានវ៉ៃគូបរទេសហើយ។កូនសិស្សលោក ធន់ សុភា ម្នាក់នេះក៏ហាក់អន់ចិត្តនិងខ្លួនឯងដែរ ដោយឃើញមិត្តរួមក្លឹបដែលប្រឡូកស្រករគ្នាគេបានហក់ដល់គូបរទេស ប៉ុន្តែខ្លួនបែរជាបាត់ឱកាស ហើយត្រូវខំប្រឹងជាថ្មីទៅវិញដូច្នេះ។

កីឡាករមានមហាច្ចិតាធំខាងលើ ប្ដេជ្ញាថានឹងខំប្រឹងទាំងការហ្វឹកហាត់ ក៏ដូចជាប្រកួតឲ្យខ្លាំងជាថ្មីទៀត ដើម្បីបានវ៉ៃគូបរទេស។ ការបានវ៉ៃគូបរទេសអាចធ្វើឲ្យខ្លួនល្បីឈ្មោះ និងអាចរកប្រាក់កម្រៃបានច្រើនជាងនេះសម្រាប់ជួយក្រុមក្រួសារ និងប្អូនរៀនសូត្រផងដែរ។

ធន់ ចាន់ឌី ជាសិស្សគុនមកពីសមាគមប្រដាល់ក្រសួងការពារជាតិ បច្ចុប្បន្នមានវ័យ១៩ឆ្នាំ៕