បណ្តាញសង្គម

Alisson អ​វត្តមាន​ Champions League តែ​អាច​​លេង​ប៉ះ​ Leicester ចុង​សប្ដាហ៍​

Liverpool នឹងបើកទ្វារកីឡដ្ឋាន Anfield ស្វាគមន៍ Red Bull Salzburg ក្នុងកម្មវិធី UEFA Champions League សម្រាប់ប្រកួតទីពីរនៅយប់នេះ។

ឆ្លងកាត់១ប្រកួតកន្លងមកក្រុមការពារតំណែងជើងឯកចាស់នៅមិនទាន់រកបាន១ពិន្ទុនៅឡើយទេ បន្ទាប់ពីចាញ់ Napoli ២ទល់នឹង០ នៅប្រកួតមុន។ Liverpool សម្លឹងយក៣ពិន្ទុដំបូងពី Salzburg ជាក្រុមខ្លាំងមកពីប្រទេសអូទ្រីស និងជាអតីតក្លឹបរបស់ Sadio Mane។

ប្រកួតនេះក្រុមម្ចាស់ពាន៦សម័យកាល នៅតែអវត្តមានអ្នកចាំទីដៃទីមួយ Alisson Becker បើទោះជារូបគេបានចូលហ្វឹកហាត់វិញរួចហើយក្ដី។ Jurgen Klopp បង្ហើបថា Becker អាចចូលលេងពេលប៉ះ Leicester ប៉ុន្តែលោកចង់ដាក់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះឲ្យលេងប៉ះ Manchester United ខ្លាំងជាង៕