បណ្តាញសង្គម

លន បញ្ញា ថាជាកិត្តិយសរបស់ខ្លួនមួយដែរ ដែលបានប៉ះអ្នកល្បី ឡៅ ចិត្រា

អ្នកប្រដាល់មកពីខេត្តព្រៃវែង លន បញ្ញា ថាការប្រកួតជាមួយជើងខ្លាំងជួរមុខរបស់កម្ពុជា ឡៅ ចិត្រា ជាកិត្តិយសសម្រាប់ខ្លួនផងដែរ ព្រោះមិនដែលគិតថាមានឱកាស ឬអាចប៉ះគ្នាជាមួយអ្នកទាំងនោះពីមុនមកទេ។

បញ្ញា បានឲ្យដឹងពីចំណាប់អារម្មណ៍របស់ខ្លួនថា ពីមុនៗមកមិនដែលគិតថាខ្លួនអាចប៉ះ ឬត្រូវប្រកួតជាមួយកីឡាករលំដាប់ៗជួរមុខដូចជា ឡៅ ចិត្រា នេះនោះទេ ព្រោះទាំងការចូលប្រឡូកក៏ដូចជាភាពល្បីល្បាញគឺខុសគ្នា។

ម្ចាស់ខ្សែក្រវាត់ប្រាក់រូបនេះបន្ថែមទៀតថា លើកនេះសប្បាយចិត្តដែលបានប៉ះ ចិត្រា ហើយគិតថាប្រកួតជាមួយអ្នកល្អ នឹងទទួលបានក្បាច់ស្នៀត ឬបទពិសោធល្អៗបន្ថែមទៀត។ កូនសិស្សលោក ធន់ សុភា ខាងលើនេះក៏បារម្ភខ្លះដែរខ្លាចធ្វើមិនបានល្អ និងត្រូវរងការរិះគន់ពីសំណាក់អ្នកគាំទ្រប្រដាល់នៅពេលប្រកួតជាមួយ ឡៅ ចិត្រា នេះ។

រំលឹកដែរថា បើមិនមានការប្រែប្រួលណាមួយទេ អ្នកប្រដាល់ លន បញ្ញា នឹងត្រូវប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស លើប្រភេទទម្ងន់ ៦០គីឡូក្រាមជាមួយកីឡាករ ឡៅ ចិត្រា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ លើសង្វៀន PNN៕