បណ្តាញសង្គម

Liverpool រងពិន័យជាប្រាក់ តែមិនត្រូវកាត់ចេញពីពាន League Cup ទេ

Liverpool បានគេចផុតពីការធ្លាក់ចេញ ពីពាន League Cup ក្រោយរងការចោទប្រកាន់ពី សហព័ន្ធបាល់ទាត់អង់គ្លេស ឬ FA ថាបានដាក់កីឡាករបរទេសដែលមិនមានបែបបទរស់នៅត្រឹមត្រូវឲ្យចូលលេង។

កីឡាករមានបញ្ហានោះមានឈ្មោះថា Pedro Chirivella បានប្ដូរចូលជំនួស Naby Keita នៅវគ្គទីពីរក្នុងការប្រកួតដែល Liverpool យកឈ្នះ MK Dons ដោយលទ្ធផល ២-០។ Chirivella មានសញ្ជាតិអេស្ប៉ាញទើបត្រឡប់មកក្លឹបមានមូលដ្ឋាននៅ Anfield វិញក្រោយក្រុម Extremadura ខ្ចីជើង។

កំហុសដែលក្រុមលោក Jurgen Klopp ចាត់ទុកថាជាការយល់ច្រឡំ និងអចេតនានេះមិនបានធ្វើឲ្យ FA ទម្លាក់ពួកគេចេញពីពាន League Cup នោះទេ តែត្រូវរងការពិន័យ២សែនផោនទុកជាការព្រមាន។ Liverpool ត្រូវប្រឈមមុខជាមួយ Arsenal នៅជុំទី៤ ជាបន្ត៕