Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Emmanuel ប្រាប់​​ហេតុ​ផល​ពិសេស​ដែល​អបអរ​ស្ទីល​របស់ Ronaldo ឌឺ​អ្នក​គាំទ្រ Real

  • បោះពុម្ព

ខ្សែប្រយុទ្ធរបស់ Club Brugge កីឡាករ Emmanuel Dennis បានប្រាប់ថា គេគឺជាអ្នកគាំទ្រម្នាក់របស់ Cristiano Ronaldo ដូច្នេះទើបចម្លងស្ទីលអបអររបស់ Idol ខ្លួន ពេលទាត់ចូលនៅកីឡដ្ឋាន Bernabeu។

កីឡាករសញ្ជាតិនីហ្សេរីយ៉ា រកបានពីរគ្រាប់ម្នាក់ឯង ជួយក្រុមស្មើគ្នាជាមួយ Real Madrid ២-២។ អំឡុងពេលទាត់ចូលគ្រាប់ទីពីរ Emmanuel បានអបអរតាមស្ទីលរបស់ Ronaldo នៅចំពោះមុខអ្នកគាំទ្ររបស់ Real Madrid ដើម្បីបញ្ឈឺចិត្ត។

ក្រោយចប់ការប្រកួតកីឡាករវ័យ២១ឆ្នាំបានប្រាប់ពីហេតុផលដែលគេធ្វើដូចនេះថា៖ “ខ្ញុំគឺជាអ្នកគាំទ្ររបស់ Cristiano ម្នាក់ជារៀងរហូត។ ខ្ញុំមិនសប្បាយចិត្តទេ ពេលដែលគេចាកចេញពី Madrid។ ដូច្នេះខ្ញុំសម្រេចចិត្តអបអរបែបនេះ ប្រសិនបើខ្ញុំទាត់ចូលនៅ Bernabeu”។

Emmanuel បញ្ជាក់ទៀតថា គ្រប់គ្នារំពឹង Real នឹងឈ្នះក្រុមរបស់គេស្រួល។ តែការពិតមិនដូច្នេះទេ ព្រោះតែពួកគេបានត្រៀមរួចរាល់ជាមួយភាពជឿជាក់និងអារម្មណ៍ល្អ៕