បណ្តាញសង្គម

ការ​ស៊ុត​ល្អ​ឥត​ខ្ចោះ​របស់​ Ziyech សម​ជា​គ្រាប់​ប្រចាំ​សប្ដាហ៍​នៅ​ UCL

Ajax ទោះបីជាលក់កីឡាករសំខាន់ៗអស់មួយចំនួនកាលពីដើមរដូវកាល ប៉ុន្តែពួកគេនៅតែបន្តបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍នៅ Champions League។

ក្រុមឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីរដូវកាលមុនមួយនេះ រកបាន៦ពិន្ទុហើយក្នុងការប្រកួតពូល H ក្រោយយកឈ្នះ Valencia ក្រៅដី ៣ទល់នឹង០។ ជ័យជម្នះ២លើកជាប់គ្នាបានធ្វើឲ្យ Ajax ឈរលេខ១ក្នុងពូល មាន៦ពិន្ទុពេញ ពី២ប្រកួតកន្លងមក។

ចាប់អារម្មណ៍ប្រកួតយប់មិញ គ្រាប់បាល់ដំបូងរបស់ Ajax បានមកពីការស៊ុតយ៉ាងល្អឥតខ្ចោះរបស់ខ្សែបម្រើសញ្ជាតិម៉ារ៉ុក ឈ្មោះ Hakim Ziyech។ Ziyech បានទាត់បំប្លោងពីខ្សែខាងស្ដាំរំលងផុតអ្នកចាំទី Cillessen ដែលគ្មាននរណានឹកស្មានដល់ថា បាល់នោះអាចចូលសោះ៕