Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុន​ប៉ះ​កម្ពុជា ខ្សែ​ប្រយុទ្ធ​អ៊ីរ៉ង់​បន្ដ​រក​គ្រាប់​បាល់​បាន​ឱ្យ Zenit ​នៅ UCL ​

  • បោះពុម្ព

Sardar Azmoun ខ្សែប្រយុទ្ធសញ្ជាតិអ៊ីរ៉ង់ បានបន្ដរកគ្រាប់បាល់បានឱ្យក្រុម Zenit យកឈ្នះលើក្រុម Benfica ៣-១ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League ។

ប៉ះក្រុម Benfica ក្នុងដីខ្លួនឯង ហាក់ធ្វើឱ្យក្រុម Zenit មិនមានអ្វីពិបាកក្នុងការយក៣ពិន្ទុនាការប្រកួតទី២នេះទេ។ ពួកគេបាននាំមុខក្រុម Benfica បានដល់ទៅ៣គ្រាប់មុនឯណោះ ដោយគ្រាប់ទី១ធ្វើបានដោយ Dzyuba នៅនាទី២១ គ្រាប់ទី២ ជាការចូលទីខ្លួនឯងរបស់ Ruben Dias នៅនាទី៧០និងគ្រាប់ទី៣រកបានដោយ Azmoun នៅនាទី៧៨។

១គ្រាប់របស់ Benfica ធ្វើបានដោយ Tomas នៅនាទី៨៥។ ជាមួយលទ្ធផលឈ្នះនេះដែរ ធ្វើឱ្យក្រុមនៅ រុស្ស៊ីនេះឈរកំពូលតារាងពូល G ហើយ ដោយមាន៤ពិន្ទុស្មើក្រុម Lyon ដែរ។ និយាយពីខ្សែប្រយុទ្ធវ័យក្មេង Azmoun វិញ គឺជាកីឡាករជម្រើសជាតិអ៊ីរ៉ង់ដែលកំពុងឡើងជើងខ្លាំងមែនទែន។

រូបគេនឹងត្រូវលេងឱ្យជម្រើសជាតិនេះ នៅវគ្គជម្រុះ World Cup 2022 ដោយថ្ងៃទី១០ខាងមុខនេះ ប៉ះក្រុមកំពុងឡើងជើងគោព្រៃកម្ពុជា នៅទឹកដីរបស់អ៊ីរ៉ង់ផ្ទាល់៕