បណ្តាញសង្គម

Owen ថា Man Utd លែង​ជា​គីឡូ​ខ្លាំង​ហើយ ត្រឹម​ជា​ក្រុម​ពាក់​កណ្ដាល​តារាង​ប៉ុណ្ណោះ

អតីតខ្សែប្រយុទ្ធរបស់អង់គ្លេស Michael Owen បាននិយាយថា Manchester United ធ្លាក់ខ្លាំងណាស់ បច្ចុប្បន្នត្រឹមជាក្រុមពាក់កណ្ដាលតារាងប៉ុណ្ណោះ។

Owen សព្វថ្ងៃជាអ្នកវិភាគរបស់ BT Sport និយាយបែបនេះ បន្ទាប់ពីបិសាចក្រហមលេងស្មើគ្នាជាមួយ AZ Alkmaar នៅពាន Europa League កាលពីយប់មិញ។ ការប្រកួតនេះគឺជាការខកចិត្តចុងក្រោយរបស់ Man Utd ដោយពួកគេបង្ហាញទម្រង់លេងមិនបានល្អសោះ ចាប់តាំងពីចាប់ផ្ដើមរដូវកាលថ្មី។

Man Utd បច្ចុប្បន្នឈរនៅលេខ១០ក្នុងតារាងពិន្ទុ Premier League។ "ខ្ញុំអាចនិយាយបានថា Manchester United ពេលនេះជាក្រុមពាក់កណ្ដាលតារាងប៉ុណ្ណោះ។ ខ្ញុំមិនគិតថា ពួកគេអាចបញ្ចប់រដូវកាលស្ថិតនៅក្រុមកំពូលទាំង៦ទេ នេះតាមគំនិតខ្ញុំផ្ទាល់"។ សម្ដី Owen៕