បណ្តាញសង្គម

មុនប៉ះយក្សអ៊ីរ៉ង់ តើ Honda គិតយ៉ាងណាដែរ ចំពោះប្រកួតនេះ?

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទៅដល់ទឹកដីអ៊ីរ៉ង់ហើយ ដើម្បីត្រៀមតទល់ជាមួយក្រុមគីឡូយក្សរបស់អាស៊ី នៅថ្ងៃទី១០ខែតុលាឆ្នាំ ២០១៩ខាងមុខនេះ វគ្គជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup 2022។

សម្រាប់ការប្រកួតនេះដែរ លោក Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជាក៏បានបង្ហាញចំណាប់អារម្មណ៍ខ្លះៗដែរថា៖ “ខ្ញុំគិតថាយើងនឹងទទួលបានមេរៀន១កម្រិតពីពួកគេ (អ៊ីរ៉ង់)”។

ត្បិតអីក្រុមនេះ ជាក្រុមខ្លាំង ពោរពេញដោយកីឡាករល្អៗ និងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ីផងដែរ។អ៊ីរ៉ង់កំពុងមានកំណត់ត្រាល្អ ដោយកាល World Cup 2018 កន្លងទៅ ពួកគេនៅពូលជាមួយក្រុមអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក។

ពួកគេឈរនៅលេខ៣ក្នុងពូល សឹងតែបានឡើងទៅវគ្គបន្ទាប់ទៅហើយ។ ដោយ៣ប្រកួត ចាញ់អេស្ប៉ាញ ១-០ ស្មើព័រទុយហ្គាល់ ១-១ និងឈ្នះម៉ារ៉ុក ១-០៕