Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនសរសើរមិនបាន! Messi នៅតែទាត់ចូល ទោះរបងបាំង៤និងដេកបិទខាងក្រោម១

  • បោះពុម្ព

Lionel Messi បានទាត់ Free-Kick ចូលទីយ៉ាងស្អាត នាំ Barcelona ឈ្នះក្រុមប្រជែង Sevilla ៤-០ ក្នុងកីឡដ្ឋាន Nou Camp កាលពីយប់មិញ។

Messi ជាអ្នករកគ្រាប់ទី៤ ឲ្យ Barca តាមរយៈការទាត់បាល់ Free-Kick។ ក្រុម Sevilla បានរៀបរបងការពារធំៗ៤នាក់នៅខាងមុខ និងទុកម្នាក់បញ្ឆោតការពារបាល់ខាងក្រោម។ តែយ៉ាងណាមិនអាចទប់នឹងបច្ចេកទេសទាត់របស់ម្ចាស់ពាន Ballon d'Or សម័យបានឡើយ។

៣គ្រាប់ផ្សេងទៀតរបស់ Barcelona ធ្វើបានដោយកីឡាករ Luiz Suarez, Arturo Vidal និង Ousmane Dembele។ ការប្រកួតនេះក្រៅពីមានគ្រាប់បាល់ច្រើន ក៏មានកាតច្រើនដូចគ្នា ជាពិសេសខាង Barcelona។

Barcelona ទទួលបានកាតលឿងដល់ទៅ៥ និងកាតក្រហម២ផ្ដល់ជូនកីឡាករ Ronald Araujo និង Ousmane Dembel។ ចំណែកខាង Sevilla បានកាតលឿង២៕