បណ្តាញសង្គម

មោទនភាព! ​អ្នក​គាំទ្រ​កម្ពុជា ​ជាប់​កំណត់ត្រា​ពិសេស​១​នៅ​យប់មិញ​នេះ​

ការប្រកួតរវាងក្រុមកម្ពុជា និងអ៊ីរ៉ាក់នៅយប់មិញនេះ គឺជាប់ជាការប្រកួតដែលមានអ្នកគាំទ្រចូលទស្សនាច្រើនជាងគេបង្អស់ក្នុងការប្រកួតប្រចាំតំបន់អាស៊ាន។

ក្រុមកម្ពុជាចាញ់ក្រុមអ៊ីរ៉ាក់ ៤-០ មែន ប៉ុន្តែអ្នកគាំទ្រកម្ពុជានៅតែបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់ក្រុមកម្ពុជារហូត។ ជាក់ស្ដែងក្នុងការប្រកួតទល់ក្រុមអ៊ីរ៉ាក់ មានអ្នកគាំទ្រចូលទស្សនាផ្ទាល់ដល់ទៅជិត៥ម៉ឺននាក់ឯណោះ ខណៈដែលការប្រកួតដទៃទៀតមានត្រឹម២ម៉ឺននាក់ ឬតិចជាងនេះទេ។

សម្រាប់ក្រុមកម្ពុជា ការដែលអ្នកគាំទ្រចូលរួមទស្សនារាប់ម៉ឺននាក់ គឺជារឿងធម្មតាទៅហើយ។ ឱ្យតែមានការប្រកួតក្នុងដី អ្នកគាំទ្រដឹងតែគាំទ្រជានិច្ច ដើម្បីជាកម្លាំងចិត្តដល់កីឡាករ។ លោក Felix គ្រូបង្វឹកកម្ពុជា បានលើកឡើងថាលោកពិតជារីករាយនៅពេលឃើញអ្នកគាំទ្រខ្មែរ គាំទ្រខ្លាំងយ៉ាងនេះ។ ពួកគេជាកីឡាករទី១២ក្នុងទីលាន ដែលធ្វើឱ្យកម្ពុជាលេងបានល្អ៕