Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Arnold បាន​វិញ្ញាបនបត្រ​ពី​ Guinness ក្រោយ​បង្កើត​កំណត់ត្រា​មួយ

  • បោះពុម្ព

Trent Alexander-Arnold បានទទួលវិញ្ញាបនបត្រមួយពីស្ថាប័នកំណត់ត្រាពិភពលោកឈ្មោះថា Guinness World Record។

កីឡាករវ័យ២១ឆ្នាំបានវិញ្ញាបនបត្រខាងលើ បន្ទាប់ពីបង្កើតកំណត់ត្រាបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានច្រើនជាងគេក្នុងនាមជាខ្សែការពារគឺ ១២ដងនៅ Premier League និងសរុប ១៦ដងគ្រប់ពានរង្វាន់កាលពីរដូវកាលមុន។ នេះគឺជាជោគជ័យមួយទៀតសម្រាប់ Arnold ក្នុងឆ្នាំ២០១៩នេះ។

ខ្សែការពារសញ្ជាតិអង់គ្លេសជួយក្រុមឈ្នះ Champions League និងចាញ់ជើងឯក Manchester City តែ១ពិន្ទុប៉ុណ្ណោះនៅ Premier League។ ថ្មីៗបំផុតរូបគេជួយ Liverpool លើកពាន Super Cup និងត្រៀមលក្ខណៈប្រជែងពាន FIFA Club World Cup មួយទៀតនៅខែធ្នូខាងមុខ៕