Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

La Liga ចង់ឲ្យប្រកួត El Clasico ខែតុលានេះ លេងនៅដី Real ក្រោយមានបញ្ហានៅ Barca

  • បោះពុម្ព

ស្ថាប័នលីគកំពូលអេស្ប៉ាញ La Liga បានស្នើសហព័ន្ធភូមិន្ទបាល់ទាត់អេស្ប៉ាញឲ្យធ្វើការផ្លាស់ប្ដូរការប្រកួត El Clasico នៅខែតុលានេះ ពីទឹកដីកីឡដ្ឋាន Camp Nou មកកាន់ទឹកដីរបស់ Real Madrid នាកីឡដ្ឋាន Santiago Bernabeu។

ការស្នើសុំនេះធ្វើឡើងក្រោមហេតុផលថា ស្ថានភាពនៅតំបន់កាតាឡាន់មានភាពជ្រួលច្របល់ ដោយសារតែមានការតវ៉ាចំពោះការកាត់ទោសលើសកម្មជនទាមទារឯករាជ្យកាតាឡាន់ឲ្យជាប់ឃុំក្នុងពន្ធនាគារ (កាត់ទោសពី ៩ឆ្នាំ ទៅ ១៣ឆ្នាំ) កាលពីប៉ុន្មានថ្ងៃមុននេះ។

បើតាមសារព័ត៌មាន AS បាតុករបានប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅអាកាសយានដ្ឋានរបស់តំបន់នេះ ដែលធ្វើឲ្យព្រលាននេះផ្អាកដំណើរការមួយរយៈ ខណៈមានបាតុករមួយចំនួនបម្រុងនឹងចូលក្នុងអគារនៃគណៈអភិបាលក្រុងផងដែរ។

ជាងនេះទៅទៀត ចលនាផ្ដាច់ឯករាជ្យពីអេស្ប៉ាញបានប្រកាសធ្វើបាតុកម្មនៅទីក្រុង Barcelona នៅថ្ងៃទី២៦ ខែតុលានេះ ដែលជាថ្ងៃនៃប្រកួត El Clasico។

ការសម្រេចចិត្តនេះ នឹងធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សារវាង La Liga សហព័ន្ធស្ដីពីការផ្លាស់ប្ដូរទីតាំងនៃការប្រកួត El Clasico នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ៕