Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សោកស្ដាយ កម្ពុជា ចាញ់ក្រុមយក្សអ៊ីរ៉ាក់ ៤-០

  • បោះពុម្ព

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមខ្លាំងអ៊ីរ៉ាក់ ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតជម្រុះពានរង្វាន់ World Cup 2022 ។

នៅតង់ទី១ ក្រុមកម្ពុជាពិតជាហានលេងតាមក្បួនដែលបានហ្វឹកហាត់ ប៉ុន្តែគួរឱ្យសោកស្ដាយ ធ្លាយបាល់២គ្រាប់ ដោយបាល់តែត។ ខណៈដែលតង់ទី២វិញ កម្ពុជាក៏មិនទប់រហូតដែរ ពោលគឺមានឱកាសវាយបកជារើយៗ ប៉ុន្តែគួរឱ្យស្ដាយមិនអាចទម្លាយសំណាញ់ទីបានឡើយ។

ផ្ទុយទៅវិញ ត្រូវក្រុមអ៊ីរ៉ាក់បន្ថែមបាន២គ្រាប់ទៀត។ ចប់លទ្ធផល ក្រុមកម្ពុជាចាញ់ក្នុងលទ្ធផល ៤-០។កម្ពុជា លេងក្នុងវគ្គជម្រុះនេះបាន៤ប្រកួតមកហើយ មាន១ពិន្ទុ ដោយស្មើក្រុមហុងកុង បន្ទាប់មកចាញ់ក្រុមបារ៉ែន ១-០ ចាញ់អ៊ីរ៉ង់ ១៤-០ និងចាញ់ក្រុមអ៊ីរ៉ាក់ ៤-០៕