Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទើបជាពីរបួសសោះ Matip អះអាងថាអាចលេងទល់នឹង Man Utd បាន

  • បោះពុម្ព

Joel Matip អះអាងថារូបគេអាចចូលលេងប្រកួតរវាងដ៏ធំរវាង Liverpool ទល់នឹង Manchester United នៅ Premier League សប្ដាហ៍នេះបាន។

ខ្សែការពារវ័យ២៨ឆ្នាំបានអវត្តមានការប្រកួត Champions League ដែលហង្សក្រហមបានយកឈ្នះ Salzburg ៣-២ បន្ទាប់ពីរងរបួសពេលប៉ះ Sheffield United កាលពីចុងខែកញ្ញា។

ក្រោយសម្រាកព្យាបាលរបួសជាង២០ថ្ងៃ និងក្លឹបអាជីពសម្រាក Internation Break ផងពេលនេះ Matip អាចមកហ្វឹកហាត់វិញបានហើយ។កីឡាករសញ្ជាតិកាមេរូនចង់ជាប់ជាជម្រើសដំបូងពេលប៉ះបិសាចក្រហម បើទោះទើបជាពីរបួសក៏ដោយ។

Matip គឺជាដៃគូការពារតំបន់កណ្ដាលយ៉ាងល្អរបស់ Liverpool ពិសេសគឺការចាប់ដៃគូជាមួយ Van Djik។ យ៉ាងណាបានលេង១១នាក់ឬអត់ វាអាស្រ័យនៅលើអ្នកចាត់ការ Jurgen Klopp៕