បណ្តាញសង្គម

លាប រដ្ឋា ងើបពីរាប់ទឹកមួយប្រើដៃមហាទម្ងន់ផ្ដួលប្អូនកុលាបដាំវង្វេងពេញរេញ

អ្នកប្រដាល់កម្ពុជា លាប រដ្ឋា ធ្វើបានល្អមែនទែនផ្ដួលកីឡាករថៃ ថៃស.ចពៀកអ៊ូថៃដែលគេស្គាល់ថាជាប្អូនបង្កើតរបស់កុលាបដាំឲ្យសន្លប់ក្នុងទឹកពីរ នៅសង្វៀនថ្មី MuayHardcore កាលពីថ្ងៃសៅរ៍កន្លងទៅ។

ថៃស.ចពៀកអ៊ូថៃ ជាកីឡាករដែលមានកណ្ដាប់ដៃធ្ងន់ ក្នុងទឹកមួយគេបានវាយឲ្យលាប រដ្ឋា ដួលត្រូវអាជ្ញាកណ្ដាលរាប់ដល់៨។

ប៉ុន្តែក្នុងទឹកពីរកីឡាករកម្ពុជាបានកែស្ថានការណ៍ប្រកួតបានល្អវិញ ដោយប្រើកណ្ដាប់ដៃមហាទម្ងន់របស់ខ្លួនវាយចំថ្គាមរបស់ដៃគូ ធ្វើឲ្យវង្វេងពេញសង្វៀន។

ថៃស.ចពៀកអ៊ូថៃធ្លាប់វាយ ឡុង ជិនសន្លប់នៅសង្វៀន Super Champ។ ដូច្នេះការប្រកួតខាងលើមានន័យថា លាប រដ្ឋាអាចសងសឹកឲ្យមិត្តរួមជាតិបានសម្រេច៕