បណ្តាញសង្គម

អតីត​ខ្សែ​ការពារ​អង់គ្លេស​សុំទោស Evra ដែល​ត្រូវ​ Suarez រើស​អើង​ពូជសាសន៍

Jamie Carragher បានសុំទោសទៅកាន់ Patrice Evra និងសារភាពថាក្លឹប Liverpool ធ្វើខុសធ្ងន់ដែលប្រឆាំងការពិន័យការរើសអើងពូជសាសន៍របស់ Luis Suarez កាលពី៨ឆ្នាំមុន។

កាលណោះគឺក្នុងឆ្នាំ២០១១ Suarez បាននិយាយពាក្យបង្ហាញពីការរើសអើងពូជសាសន៍ទៅកាន់ Evra ជាខ្សែការពាររបស់ Manchester United ហើយត្រូវសហព័ន្ធបាល់ទាត់អង់គ្លេសពិន័យមិនឲ្យលេង៨ប្រកួត។ កីឡាករទាំងអស់ក្នុងក្រុម Liverpool បាននាំគ្នាពាក់អាវមានរូប Suarez ដើម្បីប្រឆាំងនឹងការពិន័យដ៏ធ្ងន់ធ្ងរលើរូបគេ។

យ៉ាងណា Carra ដែលជាកីឡាករម្នាក់ចូលរួមប្រឆាំងការពិន័យលើ Suarez សារភាពថាទង្វើរបស់ខ្លួន ក៏ដូចជាក្លឹប Liverpool ធ្វើនោះគឺមិនត្រឹមត្រូវនោះទេ ហើយរូបគេពិតជាសុំទោសដល់ Evra ដែលជាជនរងគ្រោះចំពោះការរើសអើងពូជសាសន៍៕