Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Zidane ប្រតិកម្មភ្លាមៗ ពេលឮថា Mourinho ប្រុងជំនួសតំណែងខ្លួននៅ Real

  • បោះពុម្ព

លោក Zinedine Zidane បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនប្រកួតប៉ះនឹងក្លឹប Galatasaray ក្នុងក្របខ័ណ្ឌ UEFA Champions League ថា រឿងលោក Jose Mourinho មកជំនួសតំណែងគ្រូបង្គោលរបស់លោកនៅ Real Madrid ពិតជាគួរឲ្យរំខានណាស់។

លោកបានលើកឡើងថា៖ " មនុស្សយើងច្រើនតែភ្លេចនូវស្នាដៃរបស់យើង ដែលបានសាងឡើងនៅអតីតកាល។ វាពិតជាគួរឲ្យរំខានណាស់ នៅពេលដែលនិយាយរឿងរបស់គ្រូបង្វឹកផ្សេងទៀត " ។

លោកបានបន្តថា៖ " អ្វីដែលខ្ញុំត្រូវតែធ្វើនៅពេលនេះគឺ លះបង់នូវអ្វីគ្រប់យ៉ាង ហើយបញ្ចុះបញ្ចូលឲ្យកីឡាករទាំងអស់ខិតខំប្រឹងប្រែងដែរ […] ខ្ញុំចង់នៅ Real Madrid ជារៀងរហូត " ។

កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាមមួយចំនួនលើកឡើងថា តំណែងរបស់លោក Zidane អាចនឹងរង្គោះរង្គើប្រសិនបើចាញ់ក្លឹបទួរគី Galatasaray។ មានពាក្យមួយចំនួនទៀតលើកឡើងថា តំណែងរបស់លោក អាចនឹងជំនួសដោយលោក Mourinho៕