បណ្តាញសង្គម

Pogba ខំទៅជួយលើកទឹកចិត្តមិត្តរួមក្រុមដល់ Old Trafford ទាំងកាន់ឈើច្រត់

ខ្សែបម្រើបារាំង Paul Pogba ត្រូវបានគេប្រទះឃើញដើរចូលទៅទស្សនាការប្រកួតរវាងក្លឹប Manchester United និងក្លឹប Liverpool កាលពីថ្ងៃអាទិត្យ កន្លងទៅ បន្ទាប់ពីគេមិនមានឈ្មោះក្នុងការប្រកួត ដោយសារតែរបួស។

យ៉ាងណាមិញ កីឡាកររូបនេះបានដើរចូលទៅ ដោយកាន់ឈើច្រត់ ដោយជើងស្ដាំរបស់គេមានរុំប៉ង់សឺម៉ង់។ការប្រកួតនេះបានបញ្ចប់ទៅដោយក្នុងលទ្ធផល ១-១ ដែលធ្វើឲ្យ Manchester United ឈរនៅចំណាត់ថ្នាក់លេខ ១៣ ដោយមាន ១០ពិន្ទុ ខណៈ Liverpool នៅតែបន្តលើកំពូលតារាងដដែល។

គួរបញ្ជាក់ផងដែរថា Pogba បានរងរបួសតាំងពីចុងខែកញ្ញាកន្លងទៅ៕