បណ្តាញសង្គម

Mertens វ៉ា​ដាច់​ Maradona ជា​ Top Scorer ទី​ពីរ​នៅ Napoli

Dries Mertens បានស៊ុតបញ្ចូលទី២គ្រាប់ឲ្យ Napoli ក្នុងការប្រកួតដែលពួកគេបានយកឈ្នះ Red Bull Salzburg ៣-២ នៅ Champions League។

២គ្រាប់របស់ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះបានធ្វើឲ្យរូបគេវ៉ាដាច់កំណត់ត្រា Diego Maradonaជា Top Scorer ទីពីររបស់ក្លឹប។ Mertens នៅខ្វះតែ៥គ្រាប់ទៀតប៉ុណ្ណោះ គឺអាចតាមស្មើ Marek Hamsik ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Napoli បានហើយ។

Napoli ពេលនេះមាន៧ពិន្ទុហើយ ពី៣ប្រកួតកន្លងមករបស់ខ្លួន។ ក្លឹបជើងខ្លាំងមកពីអ៊ីតាលីនឹងកក់កៅអីវគ្គ១៦ក្រុមចុងក្រោយបើសិនពួកគេអាចយកឈ្នះ Salzburg នៅថ្ងៃទី៥ ខែវិច្ឆិកា៕