បណ្តាញសង្គម

Messi សាង​​កំណត់ត្រា​ពិសេស​មួយ​​មិន​ទាន់​នរណា​ធ្វើ​បាន​នៅ UCL ក្រោយ​ទាត់​ចូល​យប់​មិញ

Lionel Messi បានក្លាយជាកីឡាករដំបូងដែលរកបានគ្រាប់បាល់នៅ Champions League ១៥រដូវកាលជាប់គ្នា បន្ទាប់ពីជួយ Barcelona ឈ្នះក្រុម Slavia Prague កាលពីយប់មិញ។

ក្នុងការប្រកួត Messi ដែលជាប្រធានក្រុមរកបានគ្រាប់បាល់នាទីទី៣ មុនពេល Jan Boril របស់ Slavia Prague តាមស្មើបានវិញនាទី៥០។ ៧នាទីបន្ទាប់កីឡាករ Peter Olayinka របស់ Slavia Prague បានធ្វើឲ្យចូលទីខ្លួនឯង។

បញ្ចប់លទ្ធផល Barca ឈ្នះ ២-១។ លទ្ធផលនេះធ្វើឲ្យក្រុមលោក Ernesto Valverde បន្តឈរលេខមួយក្នុងពូល F មាន៧ពិន្ទុខណៈ Inter Milan ដែលយកឈ្នះ Dortmund យប់មិញ ២-០ នៅលេខពីរមាន៤ពិន្ទុ៕