Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡុង សំណាង៖ ដៃគូរបស់ខ្ញុំថ្ងៃសៅរ៍នេះ គេល្អកណ្ដាប់ដៃ និងចេញអាវុធធ្ងន់ៗ

  • បោះពុម្ព

ជើងខ្លាំងប្រចាំក្លឹបសាលវ័ន្ត ឡុង សំណាង សមត្ថភាពដៃគូរបស់ខ្លួនប៉ះគ្នាថ្ងៃសៅរ៍ស្អែកនេះគេល្អកណ្ដាប់ដៃ ហើយអាវុធចេញមួយៗធ្ងន់ល្អ ប៉ុន្តែយ៉ាងណាក៏បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប៉ះគ្នាកម្មវិធីលុយធំនេះ។

(រូបភាពក្របក្រៅរបស់ហ្វេសបុក Red Bull)សំណាង លើកឡើងថា ការប្រកួតក្នុងកម្មវិធី«អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា» ខ្លួនបានហ្វឹកហាត់ខ្លាំងមែនទែន ប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលប្រឹងទាត់ស៊ីបរហូតដល់១០នាទី ទាញកង់ឡាន និងហាត់សាច់ដុំជាដើម។

ការហ្វឹកហាត់លើនេះផ្ដោតសំខាន់លើកម្លាំងស៊ុហ្វខ្លាំងតែម្ដង បើគិតទៅហ្វឹកហាត់បានប្រហែល១០ថ្ងៃផងដែរ។សិស្សប្អូន ឡុង សុភី រូបនេះឲ្យដឹងទៀតថា ខ្លួនបានត្រៀមក្បាច់រួចរាល់ហើយ ដើម្បីទប់ទល់ជាមួយស្នៀតកណ្ដាប់ដៃរបស់អ្នកលេងគុនថៃ ណាត់ផុនគៀតអាវ៉ន។

ចំពោះការសង្ឃឹមប្រកួតស្អែកនេះ សំណាង សុំត្រឹម ៥០%សិនព្រោះគេជាកីឡាករល្អដែរ។បញ្ជាក់ដែរថា កីឡាករ ឡុង សំណាង នឹងត្រូវប្រកួតតទល់ជាមួយអ្នកលេងគុនថៃ ណាត់ផុនគៀតអាវ៉ន ក្នុងកម្មវិធីប្រដាល់ «អ្នកតស៊ូគុនខ្មែរគោជល់ជើងឯកប៉ះគ្នា» របស់សង្វៀន CNC នាថ្ងៃសៅរ៍ ទី២៦ តុលា ២០១៩។

ប្រសិនបើ ឡុង សំណាង ឈ្នះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ ទម្ងន់ ៦៣,៥គីឡូក្រាម ជាមួយ មឿន សុខហ៊ុច៕