បណ្តាញសង្គម

Mbappe បានបំបែកកំណត់ត្រា Messi ក្នុង UCL ក្រោយស៊ុតចូល ៣គ្រាប់ឲ្យ PSG

ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានបំបែកកំណត់ត្រារបស់ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នៅក្នុងក្របខ័ណ្ឌ UEFA Champions League ក្រោយជ័យជម្នះ ៥-០ របស់ Paris Saint-Germain ទៅលើក្លឹប Brugge នៅសាធារណរដ្ឋឆេក។

កំណត់ត្រានោះគឺ កំណត់ត្រាកីឡាករវ័យក្មេងជាងគេ ដែលរកបាន ១៥គ្រាប់ក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប។ក្រោយរកបាន Hat-Trick ក្នុងប្រកួតយប់ថ្ងៃអង្គារ Mbappe រកបាន ១៥គ្រាប់ ដោយត្រឹមតែអាយុ ២០ឆ្នាំ ៣០៦ថ្ងៃ ខណៈកំណត់ត្រាចាស់របស់ Messi គឺរកបានគ្រាប់ចំនួនស្មើគ្នា ក្នុងអាយុ ២១ឆ្នាំ ២៨៨ថ្ងៃ។

គិតមកត្រឹមពេលនេះ Mbappe រកបាន ១១០គ្រាប់ហើយ សរុបទាំងក្នុងក្លឹបអាជីព និងក្នុងក្រុមជម្រើសជាតិបារាំង៕