Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Smalling ឈឺ​ចិត្ត​ស្ទើរ​ប្រេះ បាល់​​បុក​ចំ​មុខស្រាប់​តែ​អាជ្ញាកណ្ដាល​ឲ្យ​បាល់​ប៉េណាល់ទី

  • បោះពុម្ព

ខ្សែការពារ Roma ដែលខ្ចីជើងពីបិសាចក្រហម Chris Smalling បានសម្ដែងការមិនពេញចិត្ត បន្ទាប់ពីអាជ្ញាកណ្ដាលសម្រេចផ្ដល់បាល់ប៉េណាល់ទីទៅឲ្យក្រុម Monchengladbach ពេលដែលបាល់ប៉ះមុខរបស់គេ។

រឿងរ៉ាវនេះកើតឡើងអំឡុងពេលកាលប្រកួតរវាង Roma ទល់នឹង Monchengladbach ពានរង្វាន់ Europa League។ ម្ចាស់ផ្ទះ Roma បាននាំមុខមុននាទី៣២ ដែលជាការទាត់បញ្ចូលទីរបស់កីឡាករ Nicolo Zaniolo។ ប៉ុន្តែនាទី៩៣ទៅហើយកីឡាករ Nico Elvedi របស់ Monchengladbach បានព្យាយាមតែតសំដៅទី តែបែរជាចំមុខរបស់ Smalling ទៅវិញ។

ខណៈនោះដោយសារតែបាល់លឿនពេកអាជ្ញាកណ្ដាលមើលឃើញស្មានតែប៉ះដៃ ក៏សម្រេចផ្ដល់បាល់ប៉េណាល់ទីតែម្ដង ស្របពេល Europa League មិនបានប្រើប្រព័ន្ធ VAR ទេ។ កីឡាករ Lars Stindi ជាអ្នកធ្វើបានសម្រេចជួយ Monchengladbach តាមស្មើ ១-១។

ក្រោយបញ្ចប់ការប្រកួត Chris Smalling បានបង្ហាញការមិនពេញចិត្តថា៖ "ខកចិត្តណាស់ដែលមានការសម្រេចបែបនេះលើពួកយើង។ ពួកយើងគួរតែបាន៣ពិន្ទុ ពិតជាខកចិត្តណាស់"៕