បណ្តាញសង្គម

លេច​រឿង​កីឡាករ Real ប្រឹង​ហាត់​ថែម​ម៉ោង​ចង់​រក្សា​កន្លែង Zidane ខ្លាច Jose មក​ជំនួស

កីឡាកររបស់ Real Madrid ត្រូវបានគេដឹងថាបានបន្ថែមម៉ោងហ្វឹកហាត់ដោយខ្លួនឯង ព្រោះចង់ជួយរក្សាការងាររបស់ Zinedine Zidane និងជៀសកុំឲ្យ Jose Mourinho ត្រលប់មកវិញ។

Zidane វ័យ៤៧ឆ្នាំត្រូវរំពឹងថាអាចនឹងបណ្ដេញចេញប្រសិនបើក្រុមរបស់លោកចាញ់ Galatasaray នៅ Champions League កាលពីថ្ងៃអង្គារកន្លងទៅ។ យ៉ាងណាបុរសសញ្ជាតិបារាំងនៅតែអាចរក្សាការងាររបស់ខ្លួន បន្ទាប់ពីនាំ Real ឈ្នះ Galatasaray ១-០។

Mourinho ជាបេក្ខភាពនាំមុខគេអាចនឹងមកជំនួសកន្លែងនៅកីឡដ្ឋាន Bernabeu ដែលជាកន្លែងលោកធ្លាក់ដឹកនាំនៅឆ្នាំ២០១០ដល់២០១៣។ បើតាមសារព័ត៌មានអេស្ប៉ាញ AS ឲ្យដឹងថា កីឡាករ Real ទាំងអស់បានចេញរត់ដោយខ្លួនឯងនៅទីលានហ្វឹកហាត់ ដើម្បីធានាកន្លែងរបស់ Zindane៕