Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្លឹប​យក្ស​អ៊ីតាលី​២ ដាក់​គោលដៅ​ទិញ​យក Son​ នៅ​ខែ​មករា​ខាង​មុខ

  • បោះពុម្ព

Juventus និង Napoli ត្រូវបានឲ្យដឹងថា កំពុងដាល់គោលដៅផ្ទេរយក Son Heung-min នៅទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខ។

កីឡាករវ័យ២៧ឆ្នាំនៅសល់កុងត្រា៤ឆ្នាំទៀតជាមួយថ្លៃនឿយហត់១៤ម៉ឺនផោនក្នុងមួយសប្ដាហ៍ជាមួយក្រុមលោក Mauricio Pochettino។ យ៉ាងនេះក្ដីបើតាមសារព័ត៌មាន Express បញ្ជាក់ថា ក្លឹបយក្សរបស់អ៊ីតាលីទាំងពីរខាងលើនៅតែចិញ្ចឹមចិត្តចង់បានកីឡាករសញ្ជាតិកូរ៉េខាងត្បូង។ តាមស្ថានភាពបច្ចុប្បន្ន Spurs ហាក់មិនចង់ឲ្យ Son ចេញពីក្រុមពេលនេះទេ។

រដូវកាលនេះ Son រកបាន៥គ្រាប់និងបញ្ជូនឲ្យមិត្តរួមក្រុមទាត់ចូល២គ្រាប់។ ចាប់តាំងផ្ទេរពី Bayer Leverkusen ក្នុងឆ្នាំ២០១៥នូវតម្លៃខ្លួន២២លានផោន Son បានក្លាយជាកីឡាករក្នុងដួងចិត្តអ្នកគាំទ្រជាច្រើន៕