Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្អូនប្រុសលោកមេទ័ពគឺ សូត្រ ខេវិន បានឡើងទៅដល់វគ្គបានលុយនៃពាន TV5 ហើយ

  • បោះពុម្ព

អ្នកប្រដាល់ត្រកូល សូត្រ គឺ សូត្រ ខេវិន បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតជម្រុះដណ្ដើមពានរង្វាន់ TV5 ទម្ងន់ ៦០គីឡូក្រាម ក្រោយផ្ដួលជើងខ្លាំង រ៉ែម រាជ កាលពីថ្ងៃសៅរ៍។

រ៉ែម រាជ ចាញ់កម្ពស់ សូត្រ ខេវិន ពោលទាំងដៃទាំងជើងវែងៗពិបាក និងចូលវ៉ៃយកពិន្ទុ ឬផ្ដួលយកជ័យជម្នះ។ បើទោះជាចាញ់ខាងកាយសម្បទាយ៉ាងនេះក្ដី រ៉ែម រាជ មិនញញើត និង ខេវិន ឡើយ ក្នុងទឹកទី១ ព្យាយាមប្រើកណ្ដាប់ដៃចេញយ៉ាងច្រើនដើម្បីផ្ដួលដៃគូ យ៉ាងណាការចេញអាវុធនោះមិនសូវជាបានផលឡើយដោយសារគេភាគច្រើនបិទជាប់។

ការប្រកួតឈានដល់ទឹកទី២ អ្នកទាំងពីរខាងលើនេះចាប់ផ្ដើមសម្រុកគ្នាកាន់តែខ្លាំង រ៉ែម រាជ បន្តដើរបុកចូលវ៉ៃ ខណៈ សូត្រ ខេវិន ក៏លែងសូវថយនោះដែរគឺព្យាយាមឈរវ៉ៃ។

យ៉ាងណាប្អូនប្រុស សូត្រ ប៊ុនធី រូបនេះបានបោះជង្គង់ចូលពេញលើ រ៉ែម រាជ ចុកឆ្អល់រហូតអាជ្ញាកណ្ដាលរាប់ដល់៨ទើបអាចប្រកួតបន្ត។ការព្យាយាមបន្តហើយបន្តទៀតរបស់ រ៉ែម រាជ មិនតស៊ូយកឈ្នះ ឬបញ្ចប់៣ទឹកបានទេ ពោលត្រូវនិងជង្គង់ រួមទាំងការធាក់របស់ សូត្រ ខេវិន មិនបានក៏ត្រូវអាជ្ញាកណ្ដាលសម្រេចបញ្ឈប់ការប្រកួតត្រឹមដើមទឹកទី៣ទៅ។

បញ្ជាក់ដែរថា កីឡាករ សូត្រ ខេវិន បានឡើងទៅជុំទី៤ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ TV5 ទម្ងន់៦០គីឡូក្រាមហើយ បន្ទាប់ពីជើងខ្លាំងរូបនេះផ្ដួល រ៉ែម រាជ ក្នុងទឹកទី៣ កាលពីថ្ងៃសៅរ៍ ទី២៦ ខែតុលា ២០១៩។

សម្រាប់កីឡាករដែលឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងទទួលបានប្រាក់រង្វាន់ទាំងអស់ ព្រោះកម្មវិធីខាងលើនេះគេផ្ដល់រង្វាន់ពីលេខ១-៤ ៕