បណ្តាញសង្គម

Messi៖ ចាញ់ប្រកួតនៅអេស្ប៉ាញជារឿងធម្មតា តែបើចាញ់នៅអាហ្សង់ទីនប្រាកដជាបញ្ហា

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បាននិយាយប្រាប់ TyC Sports កាលពីពេលថ្មីៗនេះ ដោយប្រៀបធៀបពីស្ថានភាពសន្តិសុខបាល់ទាត់នៃប្រទេសអេស្ប៉ាញ និងនៅប្រទេសអាហ្សង់ទីន។

លោក Messi បានយល់ឃើញថា បើចាញ់ប្រកួតនៅអាហ្សង់ទីន ប្រាកដជាមានបញ្ហាធំកើតឡើងហើយ។កីឡាកររូបនេះបានលើកឡើងថា៖ " ប្រសិនបើចាញ់ប្រកួតនៅអេស្ប៉ាញ គ្មានអីកើតឡើងធំដុំទេ។ នៅអាហ្សង់ទីន បើចាញ់វិញ ដឹងតែចេញពីផ្ទះមិនកើតហើយ វាពិតជាឆ្កួតណាស់ " ។

Messi បានបន្តថា៖ " នៅក្នុងស្ថានភាពបាល់ទាត់ ក៏ដូចជាស្ថានភាពទូទៅ ភាពតឹងតែងប្រចាំថ្ងៃ បានបញ្ជ្រាបជាកំហឹងនៅក្នុងបាល់ទាត់ " ។ខ្សែប្រយុទ្ធរូបនេះ បានលើកពីឧទាហរណ៍មួយចំនួន ពេលដែលគេលេងឲ្យក្រុមជម្រើសជាតិនៅប្រទេសនៃទ្វីបអាមេរិកខាងត្បូង។

ពេលលេងនៅទីនោះ អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ មិនដែលឲ្យកីឡាករសម្រាកបានសុខស្រួលទេ ពួកគេតែងតែគប់របស់របរទៅសណ្ឋាគារ ដែលក្រុមកីឡាករស្នាក់នៅ នេះបើតាមការអះអាងរបស់ Messi៕