Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mourinho ចង់​ត្រលប់​មក​អង់គ្លេស​ធ្វើ​រឿង​អស្ចារ្យ​មួយ ហើយ​ Arsenal អាច​ជា​គោលដៅ

  • បោះពុម្ព

លោក Jose Mourinho ចង់ក្លាយជាអ្នកចាត់ការដំបូងឈ្នះពានជាមួយក្លឹបអង់គ្លេស៣ផ្សេងគ្នាហើយ Arsenal ត្រូវបានរំពឹងថា ជាក្លឹបអាចត្រូវបុរសសញ្ជាតិព័រទុយហ្គាល់រូបនេះចាប់អារម្មណ៍។

Mourinho កំពុងមានចំណាប់អារម្មណ៍ចង់ត្រលប់មកកាន់ Premier League វិញ ហើយកាំភ្លើងធំអាចជាក្លឹបដែលលោកត្រូវមកដឹកនាំ ស្របពេលលោក Unai Emery ក្នុងស្ថិតក្រោមសម្ពាធ។ Mourinho ធ្លាប់ឈ្នះពាន Europa League និង League Cup ជាមួយ Manchester United ក៏ដូចជាឈ្នះពាន៧ផ្សេងទៀតជាមួយ Chelsea។

Mourinho ទំនេរមិនមានការងារធ្វើចាប់តាំងពីត្រូវបណ្ដេញចេញដោយ United កាលពីខែធ្នូឆ្នាំមុន ខណៈកុងត្រានៅសល់ដល់ឆ្នាំ២០២០។ ក្រៅពី Arsenal ក្លឹបធំពីរផ្សេងទៀតគឺ Spurs និង Real Madrid សុទ្ធតែជាគោលដៅដែល Jose Mourinho អាចទៅដឹកនាំ៕