Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាលាអន្តរទ្វីបអាមេរិកាំង ប្រគល់ពានរង្វាន់ដល់ ជើងឯកពានរង្វាន់ ម៉េងលី ជេគួច

  • បោះពុម្ព

ភ្នំពេញ៖ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំប្រារព្ធ ពិធីបិទការប្រកួតកីឡាសិស្ស ជ្រើសរើសជើងឯក ពានរង្វាន់ ម៉េងលី ជេគួច ជំនាន់ទី៧ ប្រចាំឆ្នាំ២០១៤ ក្រោមអធិបតីភាពរបស់ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាប្រធាន និងប្រធានចាងហ្វាង នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង និងមានការអញ្ជើញ ចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ បុគ្គលិក មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងកីឡាករ កីឡាការិនីយ៉ាងច្រើនកុះករ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ក្រុមកីឡាករ កីឡាការិនីដែលជា សិស្សានុសិស្សា សរុបចំនួន៦២១នាក់ បានចូលរួម ធ្វើការប្រកួតប្រជែងគ្នា យ៉ាងស្វិតស្វាញ អស់រយៈពេល ១៦សប្តាហ៍ កន្លងមកលើ៦ វិញ្ញាសាផ្សេងពីគ្នា គឺវិញ្ញាសាកីឡាបាល់ទាត់ វិញ្ញាសាកីឡា វាយកូនឃ្លីលើតុ វិញ្ញាសាកីឡាបាប៊ី វិញ្ញាសាកីឡាវាយសី វិញ្ញាសាកីឡាការ៉ាតេ និងវិញ្ញាសាកីឡាអត្តពលកម្ម ហើយកីឡាករ កីឡាការិនី ដែលមានសមត្ថភាព ទទួលបានជ័យលាភី ត្រូវបានទទួលពានរង្វាន់ មេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធ ថវិកា និងរង្វាន់លើកទឹកចិត្ត ជាកិត្តិយសពីវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង។

លោក កែវ ឡង់ឌី អនុប្រធានជាន់ខ្ពស់ វិទ្យាស្ថាន និងសាលារៀន ទទួលបន្ទុកទំនាក់ទំនងទូទៅ និងប្រធាននាយកអប់រំ បានសម្តែង នូវការកោតសរសើរ និងមានមោទនភាព យ៉ាងខ្លាំងបំផុតចំពោះ កីឡាករ និង កីឡាការិនីវ័យក្មេងដ៏ច្រើនកុះករ ដែលបាន ធ្វើការប្រកួត ប្រជែងយ៉ាង ស្វិតស្វាញជាច្រើន វគ្គកន្លងមក រហូតទទួលបាន លទ្ធផលដ៏ប្រសើរ ប្រកបដោយភាពស្និទស្នាល សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងភាតរភាពក្នុង ពេលប្រកួតទាំង នៅក្នុងសាលា ការប្រកួតថ្នាក់ជាតិ និងការប្រកួតនានា ក្នុងពេលកន្លងមក ស្របតាមទិសដៅ យុទ្ធសាស្ត្ររបស់ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបង្កើតឱ្យមាន កម្មវិធីកីឡា ក្រៅម៉ោង សិក្សានេះឡើង ដើម្បីឱ្យសិស្សានុសិស្សទាំងអស់ មានសុខភាពល្អ កាយសម្បទារឹងមាំ ប្រាជ្ញាឈ្លាសវៃ រឹតចំណងមិត្ដភាព ភាតរភាព ជៀសផុតពី គ្រឿងញៀន និងល្បែងស៊ីសង ជាពិសេសគឺបណ្តុះ ទឹកចិត្តយុវជន ឱ្យចូលរួមសកម្មភាព ផ្សេងៗក្នុងសង្គម ឱ្យបានច្រើន តាមដែលអាច ធ្វើទៅបាន៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ