Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៣រឿងសំខាន់ៗ នៃការមកដល់​កម្ពុជា របស់អតីតជម្រើសជាតិ ព័រទុយហ្គាល់ Deco

  • បោះពុម្ព

អតីតកីឡាករ បាល់ទាត់ ក្នុងឈុតជម្រើសជាតិ ព័រទុហ្គាល់ចាប់ពីឆ្នាំ ២០០៣ ដល់ ២០១០ គឺ Anderson Luís de Souza ដែលគាំទ្រ ស្គាល់ថាជា Deco បានមកដល់ ប្រទេសកម្ពុជាចំនួន ២ ថ្ងៃហើយដើម្បីចូលរួម ក្នុងព្រឹត្តិការណ៍ កីឡាបាល់ទាត់ Tiger Street Football 2014នៅ សួនមុខវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ។

ខាងក្រោមរឿង ៣ យ៉ាងសំខាន់ៗ ដែលអ្នកត្រូវ  ដឹងពីដំណើររបស់ Deco មកកម្ពុជាគឺ៖ ១) Decoជាឯកអគ្គរាជទូត របស់ក្រុមពានរង្វាន់ Tiger Street Football ហើយគេមាននាទី ផ្សព្វផ្សាយពានរង្វាន់នេះ ដែលរៀបចំវគ្គជម្រុះ នៅប្រទេសកម្ពុជា, ម៉ុងហ្គោលី និង វគ្គផ្ដាច់ព្រ័ត្រ នៅប្រទេសសិង្ហបុរី។ ២) កីឡាករមួយចំនួន អាចលេងបាល់កម្សាន្ត ជាមួយ Deco បាននៅលើទីលាន Tiger Street Football ហើយជាពិសេសនោះ ចំនួនកីឡាករ ៦ នាក់ នឹងជ្រើសឱ្យចូលលេង ក្នុងក្រុម Deco Star Selection ដែល ប្រកួតនៅ ជុំផ្ដាច់ព្រ័ត្រ ឯប្រទេសសិង្ហបុរី។ ៣) សម្ដីសំខាន់ៗ របស់ Deco ក្នុងសន្និសីទសារព័ត៌មានម្សិលមិញ៖ «មកកាន់ ប្រទេស តំបន់អាស៊ីនេះ ធ្វើឱ្យខ្ញុំមានឱកាស ចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ ជំនាញ និង បច្ចេកទេស លេងបាល់ របស់ខ្ញុំជាមួយ កីឡាករ ទាំងកម្ពុជា និង កីឡាកររបស់ ប្រទេសមួយចំនួន។ខ្ញុំសង្ឃឹមថា ពានរង្វាន់នេះ ជាផ្នែកមួយជួយ អភិវឌ្ឍន៍ កីឡាបាល់ទាត់នៅ កម្ពុជា និង អាចស្វែងរក កីឡាករមាន ទេពកោសល្យ មកបណ្ដុះបណ្ដាលបន្ថែម»។

បេសកកម្ម របស់អតីតកីឡាករក្រុម Porto, Barcelona, Chelsea ខាងលើនឹងបញ្ចប់ នៅថ្ងៃនេះក្រោយ ប្រកួតជម្រុះគូ អន្តរជាតិរួចរាល់។ គូអន្តរជាតិថ្ងៃនេះមាន កម្ពុជា ២ ក្រុម, សិង្ហបុរី ២ ក្រុម, ម៉ុងហ្គោលី ២ ក្រុម, វៀតណាម ១ ក្រុម និង អូស្ត្រាលី ១ ក្រុម។ រូបគេនឹងបន្តចេញទៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី នាថ្ងៃទី ២៣ ខែសីហាខាងមុខ និង ប្រកួតជុំផ្ដាច់ព្រ័ត្រនៅថ្ងៃទី ៦ កញ្ញា ឆ្នាំ ២០១៤ នៅប្រទេសសិង្ហបុរី៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ