បណ្តាញសង្គម

ល្អ​ណាស់​! Ronaldo ទាត់​ចូល​​ចុងម៉ោង យោង​ Juventus ឡើង​កំពូល​តារា​វិញ

Cristiano Ronaldo ទាត់ចូលប៉េណាល់ទីចុងម៉ោង ជួយ Juventus យកឈ្នះ Genoa ២-១ ឡើងទៅឈរកំពូលតារាង Serie A វិញ។ 

ម្ចាស់ផ្ទះ Juventus ជាអ្នករកគ្រាប់បានមុនដោយកីឡាករ Leonardo Bonucci មុនពេលកីឡាករ Christian Kouame តាមស្មើឲ្យ Genoa វិញ។ យ៉ាងណាចុងម៉ោងវគ្គទីពីរទៅហើយ ពោលនាទី៩០បូកសេះបង្កង់ Juventus ទទួលបានឱកាសប៉េណាល់ទីសម្រេចបានដោយខ្សែប្រយុទ្ធ Cristiano Ronaldo។

ការប្រកួតនេះមានការប៉ះទង្គិចគ្នាច្រើនរហូតមានកាតក្រហម២ និងកាតលឿង៦។ ជ័យជម្នះរបស់ Juventus ខាងបានធ្វើឲ្យពួកគេផ្ដួល Inter Milan ឡើងទៅឈរកំពូលតារាងសប្ដាហ៍ទី១០វិញ៕