បណ្តាញសង្គម

ក្ដៅៗ​ Mourinho ក្លាយ​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ Tottenham

Jose Mourinho អតីតអ្នកចាត់ការទូទៅ Manchester United និង Chelseasត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មី Tottenham នៅមុននេះបន្តិច។

ការប្រកាសឲ្យដឹងពីក្រុមរហស្សនាមថា មាន់ខ្នាយមាស ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយក្លឹបសម្រេចបណ្ដេញលោក Mauricio Pochettino ចេញពីតំណែង។

Mourinho បានចុះហត្ថលេខាដឹកនាំពីពេលនេះរហូតដល់បំណាច់រដូវកាល២០២២-២៣។ គួរបញ្ជាក់ថាបុរសសញ្ជាតិព័រទុយហ្គាល់បានទំនេរមួយរយៈធំចាប់តាំងពី Manchester United បញ្ឈប់ពីការងារកាលពីខែធ្នូ ឆ្នាំ២០១៨៕