Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Gini និង​ De Jong រួច​គ្នា​បង្កើត​សារ​ដល់​អ្នក​ពូកែ​រើស​អើង​ពូជ​សាសន៍​

  • បោះពុម្ព

ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់បានយកឈ្នះ អេស្តូនី ៥ទល់នឹង០ក្នុងការប្រកួតបញ្ចប់ពូល C វគ្គជម្រើសពានរង្វាន់ ទ្វីបអឺរ៉ុប Euro2020។

នុងការប្រកួតនោះ Georginio Wijnaldum បានស៊ុតបញ្ចូលទី៣គ្រាប់តែឯងនៅនាទី ៦, ៦៦ និង៧៨ រីឯ២គ្រាប់ទៀតធ្វើបានដោយ Aké នៅនាទី១៨ និង Boadu នៅនាទី៨៧។

មែនទែនទៅនោះគ្រាន់ជាប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ ត្បិតអីក្រុមលោក Ronald Koeman បានកក់កៅអីតាំងពីឈ្នះអៀរឡង់ខាងជើងមកម្ល៉េះ។ យ៉ាងណាគេចាប់អារម្មណ៍ចំពោះការអបអរគ្រាប់ទីមួយរបស់ Gini Wijnaldum និង Frenkie de Jong ដែលអ្នកទាំងពីរបានចង្អុលដៃរបស់ពួកគេ ក្នុងន័យបង្ហាញសម្បុរខ្មៅ និងស ដើម្បីប្រឆាំងការរើសអើងពូជសាសន៍ក្នុងពិភពបាល់ទាត់៕