បណ្តាញសង្គម

លេច​មុខ ​កែវ សុខផេង ​និង​រឹង ប៊ុនហៀង ​នៅ U22 ​កម្ពុជា ត្រៀម​ទៅ​ស៊ីហ្គេម​

គេសង្កេតឃើញវត្តមានរបស់ខ្សែប្រយុទ្ធ កែវ សុខផេង និងរឹង ប៊ុនហៀង កំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិក្រោមអាយុ២២ឆ្នាំរបស់កម្ពុជា ត្រៀមស៊ីហ្គេម២០១៩នៅប្រទេសហ្វីលីពីន។

ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះដែរ ក្រុម U22 តាមបណ្ដាប្រទេសទាំងអស់នឹងត្រូវយក២០នាក់ទៅចូលរួម ដោយក្នុង២០នាក់នោះ អាចយកកីឡាករលើសអាយុ២២ឆ្នាំបាន២នាក់ដែរ។ កម្ពុជា មិនទាន់បានបង្ហាញបញ្ជីឈ្មោះកីឡាករ២០នាក់នោះនៅឡើយទេ ប៉ុន្តែសម្រាប់ការហ្វឹកហាត់នៅព្រឹកនេះវិញ គេសង្កេតឃើញមានកីឡាករលើសអាយុ២នាក់ដែរ។

ក្នុងនោះគឺ ខ្សែប្រយុទ្ធ កែវ សុខផេង និងរឹង ប៊ុនហៀង។ ក្រុម U22 កម្ពុជានៅស៊ីហ្គេមឆ្នាំនេះ ស្ថិតនៅពូល A ជាមួយក្រុមហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងទីម័រខាងកើត។ ស្របពេលពូល B វិញ គឺថៃ វៀតណាម ឡាវ ឥណ្ឌូណេស៊ី សិង្ហបុរីនិងប្រ៊ុយណេ។ ការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ខែវិច្ឆិការហូតដល់ថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ខាងមុខនេះ៕