Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៣៨​ពិន្ទុ​របស់​កីឡា​ការិនី​ កែ​ ឡេង​ ឈរ​លេខ១​ បាន​ជាប់​ទៅ​ជុំ​ទី២​វិញ្ញាសា​វ៉ៃ​ស៊ីប​

  • បោះពុម្ព

កីឡាការិនីប៉េតង់ឆ្នើមរបស់កម្ពុជា កែ ឡេង ពិតជាធ្វើបានល្អណាស់នៅថ្ងៃបើកឆាកការប្រកួតពានរង្វាន់ប៉េតង់ពិភពលោកលើកទី១៧ម្សិលមិញនេះ។ មិនត្រឹមជួយការប្រកួតជាក្រុមកម្ពុជាឲ្យឈ្នះ Latvia នោះទេ ១៣-៣ នោះទេថែមទាំងទៅប្រកួតវិញ្ញាសាវ៉ៃស៊ីបបាន៣៨ពិន្ទុឈរលេខ១លើគេទៀតផង។

បើតាមការឲ្យដឹងពីក្រុមការងារសហព័ន្ធប៉េតង់កម្ពុជាលើកឡើងថា ចំពោះការប្រកួតវិញ្ញាសាវ៉ៃស៊ីប ឬវ៉ៃយកពិន្ទុខាងផ្នែកស្ត្រីម្សិលមិញនេះគឺកម្ពុជា អ្នកស្រី កែ ឡេង ឈរលេខ១ លើគេមាន៣៨ពិន្ទុ ខណៈលេខ២គឺកីឡាការិនី Norway មាន៣៧ពិន្ទុ លេខ៣គឺកីឡាការិនី Lao មាន៣៦ពិន្ទុ និងលេខ៤គឺកីឡាការិនី Myanmar មាន៣៤ពិន្ទុ។

ដូច្នេះអ្នកទាំង៤នាក់ពីលេខ១-៤ មុននេះបានជាប់វគ្គជម្រុះឡើងទៅជុំបន្ទាប់ហើយ។ ខណៈ១៩ក្រុមចាប់ពីពិន្ទុ៣១ធ្លាក់មកដល់១៨គឺត្រូវប្រកួតថ្ងៃនេះរកអ្នកឈ្នះឡើងទៅប្រកួតជាមួយជើងខ្លាំង៤នាក់ខាងលើបន្តទៀត។រំលឹកដែរថា អ្នកស្រី កែ ឡេង ថ្ងៃនេះមិនប្រកួតនោះទេហើយអាចនឹងត្រូវប្រកួតនៅថ្ងៃស្អែកបន្តទៀត។

កីឡាការិនីឆ្នើមរូបនេះគេឃើញលេងពីរវិញ្ញាសាជាក្រុម និងវិញ្ញាសាវ៉ៃស៊ីប។ អ្នកស្រី កែ ឡេង ជាម្ចាស់មេដាយមាសពិភពលោក៣សម័យជាប់គ្នាលើវិញ្ញាសាវ៉ៃស៊ីបផងដែរនាប៉ុន្មានឆ្នាំចុងក្រោយនេះ៕