បណ្តាញសង្គម

Jose ចង់នាំយក Zlatan មកលេងនៅ Spurs វិញ

លោក Jose Mourinho ចង់នាំយកខ្សែប្រយុទ្ធ Zlatan Ibrahimovic មកលេងនៅក្លឹប Spurs វិញនៅខែមករាខាងមុខនេះ ក្រោយពីកីឡាករមាឌធំនេះទំនេរមិនទាន់រកក្លឹបបាន។

លោក Jose ក្រោយពីទទួលបានតំណែងជាអ្នកចាត់ការក្រុម Spurs មក បានបញ្ជាក់ថានឹងមិនចំណាយលុយធំដើម្បីទិញយកកីឡាករណាម្នាក់នោះទេនៅខែមករា។ តែនេះមិនមែនបញ្ជាក់ថាគ្មានកីឡាករថ្មីចូលក្រុមឡើយ ពោលគឺលោកអាចនឹងជ្រើសយកកីឡាករចាស់វស្សាមួយចំនួនមកជួយពង្រឹងក្រុមបាន។

មានប្រភពនៅអង់គ្លេសបានបញ្ជាក់ថាអតីតអ្នកចាត់ការក្រុម Man Utd ខាងលើ កំពុងទាក់ទងជាមួយ Zlatan ដើម្បីត្រលប់មកអង់គ្លេសវិញ ក្រោយពីចប់ការងារនៅអាមេរិក។

ខ្សែប្រយុទ្ធស៊ុយអែតនេះ មិនទាន់សម្រេចចិត្តថាចូលក្រុមណានៅឡើយទេ តែក៏មិនទាន់ព្យួរស្បែកជើងដែរ បើទោះជាវ័យ៣៨ឆ្នាំហើយក៏ដោយ៕