Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គោលដៅ​គ្រូ​ហ្វីលីពីន ​ប្រើ​គ្រប់​ក្បាច់ ដើម្បី​ឈ្នះ​កម្ពុជា​ប្រកួត​ដំបូង​នេះ​

  • បោះពុម្ព

ក្រុមU22 ហ្វីលីពីន ដែលជាម្ចាស់ផ្ទះនឹងប៉ះក្រុមកម្ពុជានៅល្ងាចម៉ោង៧នេះ ក្នុងការប្រកួតបើកឆាកវិញ្ញាសាបាល់ទាត់នៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៩នេះ។

លោក Goran Milojevic គ្រូបង្គោលរបស់ក្រុមហ្វីលីពីន បានបញ្ជាក់ថាលោកស្វាគមន៍ចំពោះក្រុមទាំងអស់ដែលបានមកចូលរួមការប្រកួតនៅទឹកដីហ្វីលីពីននេះ។ ការប្រកួតបាល់ទាត់ នឹងជក់ចិត្តសម្រាប់អ្នកគាំទ្រ ដែលកំពង់រង់ចាំទស្សនា។

គោលដៅនិងគោលបំណងធំរបស់លោក គឺចង់បានជ័យជម្នះក្នុងការប្រកួត។ មិនខុសគ្នាប៉ុន្មានឡើយ សម្រាប់លោក Felix គ្រូបង្គោលខាងក្រុមកម្ពុជាវិញ ក៏មានចិត្តចង់បានលទ្ធផលល្អដូចគ្នា។ បើទោះជាការមកដល់ហ្វីលីពីន មានបញ្ហាច្រើនពិតមែន ប៉ុន្តែលោកបានបញ្ជាក់ថាក្រុមទាំងអស់បានត្រៀមជាស្រេចសម្រាប់ការប្រកួតនៅល្ងាចនេះ៕