បណ្តាញសង្គម

នៅ Man Utd កីឡាករមានប្រាក់ខែច្រើនបំផុត មិនមែន Pogba ឬ Sanchez ទេក្នុងរដូវកាលនេះ

នៅក្នុងក្លឹប Manchester United នារដូវកាល ២០១៩/២០នេះ កីឡាករដែលទទួលបានប្រាក់ឈ្នួលច្រើនបំផុតគឺមិនមែនបានទៅលើ ខ្សែស្លាបឈីលី Alexis Sanchez ទៀតហើយ ប៉ុន្តែបានទៅលើ អ្នកចាំទីអេស្ប៉ាញ David De Gea។

De Gea រកបានប្រមាណ ៤៥ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍ ដែលស្មើនឹងប្រមាណ ២៣លានដុល្លារក្នុងមួយឆ្នាំ។ ចំណែកឯ Sanchez វិញ ទោះជាលេងនៅ Inter Milan ក្នុងលក្ខខ័ណ្ឌខ្ចីជើងក្ដី ក៏នៅទទួលបានជាង ៤០ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍ពី Manchester United ដែរ នេះបើតាមសារព័ត៌មាន Mail។

ចំណែកឯខ្សែបម្រើបារាំង Paul Pogba វិញ ទទួលបានជាង ៣៧ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍នៅក្នុងរដូវកាលនេះ។ តាមពីក្រោយ Pogba គឺ ខ្សែប្រយុទ្ធបារាំង Anthony Martial ដែលទទួលបានជាង ៣២ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍។

អ្នកលេខ ៥ គឺ បានទៅលើ ខ្សែការពារអង់គ្លេស Harry Maguire។ កីឡាកររូបនេះទទួលបានជាង ២៤ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍៕