Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា ត្រូវឈ្នះទីម័រដាច់ខាតល្ងាចនេះ ដើម្បីបន្ដសង្ឃឹមឡើងវគ្គបន្ទាប់

  • បោះពុម្ព

ក្រុមបាល់ទាត់ U22 កម្ពុជា នឹងត្រូវប៉ះក្រុមទីម័រខាងលកើតនៅម៉ោង៧ល្ងាចនេះ ក្នុងការប្រកួតនៅស៊ីហ្គេម២០១៩ខាងមុខនេះ។

កម្ពុជា លេងបាន១ប្រកួតមកហើយ ដោយកាលនោះស្មើក្រុមម្ចាស់ផ្ទះហ្វីលីពីន ក្នុងលទ្ធផល ១-១ ។ សម្រាប់ការប្រកួតទី២របស់ក្រុមគោព្រៃគឺត្រូវប៉ះក្រុមទីម័រខាងកើត ដែលមិនទាន់បានលេង១ប្រកួតនៅឡើយទេ។

សម្រាប់ការប្រកួតនេះ កម្ពុជាត្រូវយក៣ពិន្ទុជាចាំបាច់ ព្រោះថាប្រកួតបន្ទាប់ទៀតពួកគេសុទ្ធតែប៉ះក្រុមខ្លាំង ដូចជាមីយ៉ាន់ម៉ា និងម៉ាឡេស៊ីជាដើម។ ការបាន៣ពិន្ទុក្នុងដៃសិន គឺជារឿងល្អបំផុតសម្រាប់កម្ពុជានៅរាត្រីនេះ។

ព្រឹត្តិការណ៍ស៊ីហ្គេម២០១៩នៅប្រទេសហ្វីលីពីននេះ ក្រុមកម្ពុជា ស្ថិតនៅពូល A ជាមួយក្រុមម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងទីម័រ។ ក្រុមក្នុងពូល លេខ១និងលេខ២ នឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕