រកបាន ២ក្រុមបន្ថែមឡើងទៅវគ្គ១៦ក្រុម មួយមកពីអេស្ប៉ាញ មួយទៀតមកពីអាល្លឺម៉ង់
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
បន្ទាប់ពីចប់ប្រកួតទី៥ក្នុងពូល E F G H គេបានរកឃើញពីរក្រុមបន្ថែមទៀតដែលបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនោះគឺក្លឹប Barcelona (អេស្ប៉ាញ) និង RB Leipzig (អាល្លឺម៉ង់)។
Barcelona បានយកឈ្នះ Borussia Dortmund ៣-១ កាលពីយប់មិញបន្តឈរកំពូលតារាងពូល F មាន១១ពិន្ទុ។ ស្របពេលក្រុមលេខ២និង៣ Inter Milan និង Dortmund មាន៧ពិន្ទុស្មើគ្នា។ ដូច្នេះត្បិតតែសល់មួយប្រកួតទៀតក៏ដោយ ប៉ុន្តែ Barca បានដាច់ពិន្ទុពីក្រុមផ្សេងៗទៀតទៅហើយមានឱកាសឡើងទោលេងវគ្គបន្ត។
សម្រាប់ RB Leipzig ទោះបីយប់មិញពួកគេលេងស្មើគ្នាជាមួយ Benfica ២-២ តែនៅតែមានឱកាសបានទៅលេងវគ្គ១៦ក្រុមចុងក្រោយមុនគេក្នុងពូល G។ កាលពីម្សិលមិញគេក៏បានរកឃើញ៦ក្រុមបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Champions League ក្នុងនោះមាន៖ Paris Saint-Germain, Real Madrid, Bayern Munich, Spurs, Manchester City និង Juventus៕