បណ្តាញសង្គម

Pep ថា​ទិញ​កីឡាករ​ថ្មី​នោះ​ទេ​ ពេល​ទីផ្សារ​បើក​នៅ​ខែ​ក្រោយ​

Pep Guardiola បដិសេធព័ត៌មានថារូបលោកនឹងចំណាយលុយបន្ថែមនៅខែមករាដើម្បីទិញកីឡាករថ្មី ក្រោយចាញ់ពិន្ទុគូប្រជែង Liverpool ឆ្ងាយនៅ Premier League។

City ដែលប៉ះ Burnley នៅយប់នេះ មិនទាន់ស្គាល់ពាក្យថា "Clean-sheet” នៅឡើយទេក្នុង៧ប្រកួតចុងក្រោយ ហើយកំពុងចាញ់ពិន្ទុក្រុមកំពូលតារាងរហូត១៤ពិន្ទុ ក្រោយ១៤សប្ដាហ៍។ ក្រុមរហស្សនាមពណ៌ផ្ទៃកំពុងមានវិបត្តិនៅតំបន់ការពារយ៉ាងធ្ងន់ធ្ងរពិសេសគឺខ្សែការពារកណ្ដាល។

ក្រោយការចាកចេញរបស់ប្រធានក្រុម Vincent Kompany កាលពីចុងរដូវកាលមុនទៅ Pep មិនបានទិញកីឡាករណាមកជំនួសទេ រហូតដល់ពេល Aymeric Laporte មានរបួស អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបានទម្លាក់ Fernandinho ឲ្យលេងការពារកណ្ដាល ចាប់ដៃគូជាមួយ Nicolas Otamendi ឬ John Stones៕